Romans 8

1ដូច្នេះឥឡូវនេះ​អស់​អ្នកនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូគ្មានទោស​ទៀត​ឡើយ 2ដ្បិតគោលការណ៍​របស់​ព្រះ​វិញ្ញាណ​នៃ​ជីវិតក្នុង​ព្រះ​គ្រិស្ដយេស៊ូ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួចពីគោលការណ៍​របស់​បាបនិង​គោលការណ៍​របស់​សេចក្ដី​ស្លាប់ 3ព្រោះអ្វី​ដែលគម្ពីរវិន័យមិន​អាច​ធ្វើ​បានដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​គឺ​បាន​ចាត់ព្រះរាជបុត្រា​របស់​ព្រះអង្គ​ឲ្យ​មកដោយមាន​លក្ខណៈ​ដូចជាសាច់ឈាម​ដែល​មាន​បាបហើយ​ព្រះអង្គ​បាន​ដាក់ទោសបាប​ដែល​មាន​នៅក្នុងសាច់ឈាមនោះ 4ដើម្បីឲ្យ​បញ្ញត្ដិ​របស់​ក្រឹត្យវិន័យ​បាន​សម្រេចនៅក្នុងយើងដែលមិន​បាន​រស់នៅតាមសាច់ឈាមហើយ​រស់នៅ​តាម​ព្រះ​វិញ្ញាណ 5ដ្បិតអ្នកណារស់នៅតាមសាច់ឈាម​អ្នកនោះ​គិតតែអំពី​ខាង​សាច់ឈាម​ទេ​ឯ​អ្នកណា​រស់នៅ​តាម​ព្រះ​វិញ្ញាណ​អ្នកនោះ​ក៏​គិត​តែ​អំពី​ខាង​ព្រះ​វិញ្ញាណ​ដែរ 6ព្រោះគំនិតខាងសាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់គំនិតខាង​ព្រះ​វិញ្ញាណ​នាំ​ទៅ​រក​ជីវិតនិង​សេចក្ដី​សុខសាន្ត 7ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់គឺមិនអាច​ចុះចូល​បានផង 8អស់អ្នកនៅ​ខាង​សាច់ឈាម​ក៏​មិនអាច​ឲ្យ​គាប់​ព្រះ​ហឫទ័យព្រះជាម្ចាស់បាន​ដែរ។ 9អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេគឺនៅ​ខាង​ព្រះ​វិញ្ញាណវិញពីព្រោះ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅក្នុងអ្នករាល់គ្នាផ្ទុយទៅវិញអ្នកណាគ្មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រិស្ដអ្នកនោះមិនមែនជា​របស់​ព្រះគ្រិស្តទេ 10ហើយបើ​ព្រះ​គ្រិស្ដ​គង់​នៅក្នុងអ្នករាល់គ្នាទោះជារូបកាយ​របស់​អ្នករាល់គ្នា​ស្លាប់ដោយសារបាបក៏ដោយក៏វិញ្ញាណ​នៅ​មាន​ជីវិតដោយសារ​សេចក្ដី​សុចរិតដែរ 11ហើយបើ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅក្នុងអ្នករាល់គ្នា​នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​នឹង​ប្រោសរូបកាយដែល​តែងតែ​ស្លាប់​របស់​អ្នករាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិនខាន​ដែរតាមរយៈ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គដែល​គង់​នៅក្នុងអ្នករាល់គ្នា 12ដូច្នេះបងប្អូនអើយ! ​យើងជំពាក់​ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ដើម្បី​រស់នៅតាមសាច់ឈាម​នោះ​ទេ 13ព្រោះបើ​អ្នករាល់គ្នា​រស់នៅតាមសាច់ឈាម​នោះ​អ្នករាល់គ្នា​នឹង​ត្រូវស្លាប់ផ្ទុយទៅវិញបើ​អ្នករាល់គ្នា​សម្លាប់អំពើរបស់រូបកាយ​ដោយ​ព្រះ​វិញ្ញាណ​នោះ​អ្នករាល់គ្នា​នឹង​មានជីវិត 14ដ្បិតអស់​អ្នក​ដែល​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ដឹកនាំ​អ្នក​ទាំងនោះជាកូន​របស់​ព្រះជាម្ចាស់ 15អ្នករាល់គ្នាក៏​មិន​បាន​ទទួលវិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជា​បាវបម្រើ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាចទៀត​ទេ​គឺ​អ្នករាល់គ្នា​បាន​ទទួលវិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​រួច​ដោយសារវិញ្ញាណ​នេះ​ហើយ​បានជា​យើង​ស្រែកថាអ័ប្បាព្រះវរបិតាអើយ! 16ឯព្រះ​វិញ្ញាណផ្ទាល់​ក៏​បាន​ធ្វើបន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​យើង​ជាកូន​របស់​ព្រះជាម្ចាស់ 17បើយើង​ជា​កូន​យើង​ជា​អ្នក​ស្នង​មរតកគឺ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះជាម្ចាស់​ហើយ​ជា​អ្នក​ស្នង​មរតក​រួម​ជាមួយ​ព្រះ​គ្រិស្ដដែរ។ ​បើ​យើង​រងទុក្ខ​វេទនា​ជាមួយ​ព្រះ​គ្រិស្ដ​ក៏​យើង​ទទួល​សិរីរុងរឿង​រួម​ជាមួយ​ព្រះអង្គដែរ 18ខ្ញុំយល់ឃើញថាទុក្ខលំបាកពេលបច្ចុប្បន្ននេះ​ជា​សេចក្ដី​ដែល​មិនស័ក្ដិសម​យក​ទៅ​ប្រៀប​ផ្ទឹម​ជាមួយសិរីរុងរឿង​នៅ​ពេល​ខាង​មុខ​ដែល​ព្រះជាម្ចាស់​នឹង​បើកសម្ដែងឲ្យយើងឃើញ​នោះ​ទេ 19ដ្បិតអ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹងរង់ចាំការ​បង្ហាញ​ខ្លួននៃកូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា 20ព្រោះអ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​បាន​ប្រគល់​ទៅក្នុង​ភាព​ឥតប្រយោជន៍តែមិនមែនដោយស្ម័គ្រចិត្ដទេ​គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ​ដោយសង្ឃឹមថា 21អ្វីៗដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួចពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយទៅឯសេរីភាព​នៃ​សេចក្ដីរុងរឿង​របស់​កូនព្រះជាម្ចាស់ 22ដ្បិតយើងដឹងថាអ្វីៗទាំងអស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ក៏​ស្រែក​ថ្ងូរទាំងឈឺចាប់​ជាមួយ​គ្នារហូតដល់ពេលនេះ 23ហើយមិនត្រឹមតែប៉ុណ្ណោះទេយើងផ្ទាល់​ដែល​មានផលដំបូង​របស់​ព្រះ​វិញ្ញាណ​ក៏​ស្រែក​ថ្ងូរនៅក្នុងចិត្ដ​ទាំង​ទន្ទឹងរង់ចាំការ​ទទួល​ធ្វើជា​កូនចិញ្ចឹម​គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើងដែរ 24ដ្បិតយើង​សង្ឃឹម​ថា​បាន​សង្គ្រោះប៉ុន្ដែ​សេចក្ដី​សង្ឃឹម​នេះ​មិនមែនជា​សេចក្ដី​សង្ឃឹម​ដែល​អាច​មើលឃើញទេ​តើ​មាន​អ្នកណាសង្ឃឹម​ចង់​បាន​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ​នោះ? 25ប៉ុន្ដែបើ​យើង​សង្ឃឹម​លើ​អ្វី​ដែលមិន​អាច​មើលឃើញ​នោះ​យើង​មុខជា​ទន្ទឹងរង់ចាំដោយអំណត់ 26ព្រះវិញ្ញាណក៏ជួយ​ដល់​ភាពទន់ខ្សោយ​របស់​យើង​ដូច្នោះ​ដែរដ្បិត​យើង​មិន​ដឹង​ថាគួរអធិស្ឋាន​យ៉ាង​ដូចម្ដេចទេប៉ុន្ដែ​ព្រះ​វិញ្ញាណផ្ទាល់​បាន​ទូលអង្វរ​ជំនួស​យើង​ដោយ​សំឡេង​ថ្ងូរ​ដែល​រក​ថ្លែង​មិន​បាន 27ឯព្រះអង្គ​ដែលឈ្វេងយល់ចិត្ត​របស់​មនុស្ស​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ព្រះវិញ្ញាណព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរជំនួស​ពួក​បរិសុទ្ធត្រូវនឹង​បំណង​របស់​ព្រះជាម្ចាស់ 28យើងដឹងថា​គ្រប់​ការ​ទាំងអស់ផ្សំគ្នាឡើងសម្រាប់​ជា​សេចក្ដីល្អ​ដល់​អស់​អ្នកដែលស្រលាញ់ព្រះជាម្ចាស់​គឺ​ដល់​អស់​អ្នកដែល​ព្រះអង្គ​បាន​ត្រាស់ហៅស្របតាមបំណង​របស់​ព្រះអង្គ 29ដ្បិតអស់​អ្នកដែល​ព្រះអង្គ​បាន​ស្គាល់ជាមុន​ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជា​ស្រេចឲ្យ​មាន​លក្ខណៈដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូន​ជា​ច្រើន 30ហើយអស់​អ្នកដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​ស្រេច​ទាំងនេះ​ព្រះអង្គ​ក៏​បាន​ត្រាស់ហៅហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ព្រះអង្គ​ក៏​រាប់​ជាសុចរិតហើយ​អស់​អ្នកដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង 31ដូច្នេះតើ​យើង​និយាយ​យ៉ាង​ដូចម្ដេចចំពោះ​សេចក្ដី​ទាំងនេះ? ​បើព្រះជាម្ចាស់នៅខាងយើងតើ​អ្នក​ណាទាស់ជាមួយយើង​បាន? 32ព្រះអង្គដែលមិន​បាន​សំចៃទុកសូម្បីតែ​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​បញ្ជូនមកសម្រាប់យើងទាំងអស់គ្នា​តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើងជាមួយព្រះរាជបុត្រាដែរទេ? 33តើអ្នក​ណា​នឹង​ចោទប្រកាន់​ពួក​អ្នក​ដែលព្រះជាម្ចាស់​ជ្រើស​រើស​បាន? ​ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែលរាប់​ពួកគេ​ជា​សុចរិត 34តើអ្នក​ណា​ជា​អ្នក​ដាក់​ទោសគេ? ​ដ្បិត​ព្រះ​គ្រិស្ដយេស៊ូ​បាន​សោយទិវង្គតហើយលើស​ពីនេះ​បាន​រស់ឡើងវិញទៀតព្រមទាំងគង់នៅខាងស្ដាំ​ព្រះហស្ដ​របស់​ព្រះជាម្ចាស់ដែរព្រះអង្គជា​អ្នក​ទូលអង្វរជំនួសយើងទៀតផង 35តើអ្នក​ណា​នឹង​ពង្រាត់យើង​ចេញ​ពី​សេចក្ដី​ស្រលាញ់​របស់​ព្រះ​គ្រិស្ដបាន? ​តើ​ជា​សេចក្ដីវេទនា​សេចក្ដី​លំបាក​ការ​បៀតបៀន​សេចក្ដី​អត់ឃ្លាន​សេចក្ដី​អាក្រាត​សេចក្ដី​អន្តរាយក៏ដាវ? 36ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«ដោយព្រោះព្រះអង្គ​យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់វាល់​ព្រឹក​វាល់ល្ងាចដូចជាចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់»។ 37ប៉ុន្ដែទោះបី​នៅក្នុង​សេចក្ដី​ទាំងនេះ​ក៏ដោយ​ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀតតាមរយៈ​ព្រះអង្គ​ដែលស្រលាញ់យើង 38ដ្បិតខ្ញុំ​ជឿជាក់ថា​ទោះជា​សេចក្ដីស្លាប់​ក្ដី​ជីវិត​ក្ដី​ពួក​ទេវតា​ក្ដី​ពួក​អ្នកគ្រប់គ្រង​ក្ដី​អ្វីៗ​នៅពេល​បច្ចុប្បន្ន​នេះ​ក្ដី​អ្វីៗ​នៅពេល​អនាគត​ក្ដី​អំណាច​នានា​ក្ដី 39កម្ពស់ក្ដី​ជម្រៅ​ក្ដី​អ្វី​ណា​មួយផ្សេងទៀតដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ក្ដី​ក៏​មិន​អាចបំបែកយើងចេញពីសេចក្ដីស្រលាញ់​របស់​ព្រះជាម្ចាស់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូជាព្រះអម្ចាស់​របស់​យើងបាន​ដែរ។
Copyright information for KhmKCB